ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ជាង៥ម៉ឺននាក់ និងអ្នកស្លាប់មានដល់ទៅ ១.៧៨៣នាក់

May 09, 2020 148

ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ថា ឥណ្ឌា ឈានដល់ថ្ងៃទី៤៤ហើយ នៃការបិទប្រទេស បើគិតត្រឹមថ្ងៃព្រហស្បតិ៍ ដោយនៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺលើសពី ៥០.០០០នាក់ ហើយអ្នកស្លាប់មានដល់ទៅ ១.៧៨៣នាក់។

ក្នុងចំណោមអ្នកឆ្លងសរុប ៥២.៩៥២នាក់ មានមនុស្ស ១៥.២៦៧នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យ ដែលស្មើនឹងជិត ២៩ភាគរយ។

រដ្ឋ Maharashtra ស្ថិតនៅភាគនីរតី បានរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានអ្នកឆ្លងជំងឺ ១៦.៧៥៨នាក់ និងមានអ្នកស្លាប់ ចំនួន៦៥១នាក់ បន្ទាប់មកមានរដ្ឋ Gujarat ស្ថិតនៅប៉ែកខាងលិចប្រទេស មានចំនួន ៦.៦២៥នាក់ និងមានអ្នកស្លាប់ជិត ៤០០នាក់ ហើយក្រុងញ៉ូដេលី មានឆ្លងជំងឺចំនួន ៥.៥៣២នាក់ និងមានអ្នកស្លាប់ចំនួន ៦៥នាក់ ហើយរដ្ឋនៅភាគកណ្តាលប្រទេស គឺរដ្ឋ Madhya Pradesh មានអ្នកស្លាប់ក្នុងកំណត់ត្រាចំនួន ១៨៥នាក់។

ក្នុងអំឡុងពេល២៤ម៉ោងកន្លងមកនេះ គិតត្រឹមម៉ោង៨ព្រឹក (ម៉ោងក្នុងស្រុក) គិតត្រឹមថ្ងៃព្រហស្បតិ៍ មានករណីជាអតិបរិមាចំនួន ៣.៥៦១នាក់ នៅក្នុងកំណត់ត្រា៕

Loading...