បុរសម្នាក់ជិះម៉ូតូល្បឿនលឿន បុកហ្វូងក្របី រួច​​ហោះ​ទៅ​បុក​ចំ​ក្របី១ក្បាលទៀត ​បណ្តាល​ឲ្យបាក់ករ ​ស្លាប់​ទាំងមនុស្ស ងាប់ទាំងក្របី

July 25, 2018 571

ស្វាយរៀង ៖ ករណី​ដ៏​រន្ឋត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង ។

បើ​តាម​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​២០១៦​បាន​បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​ក្របី​មួយ​ហ្វូង​កំពុង​ដើរ​តាមផ្លូវ​ដែល​មាន​ម្ចាស់​ដេញ​ពីក្រោយ ខណៈនោះ​ជន​រង​គ្រោះ បើកបរ​មាន​ល្បឿន​លឿន​ស្រាប់តែ​ក្របី​មួយ​ក្បាល​ងាកឆ្វេង​ក៏​ជិះ​បុក ក្របី​ញី​ចំ​.​ក​ពេញទំហឹង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ហោះ​ប៉ើង​ទៅ​បុក​ចំ​.​ក​ក្របី មួយក្បាលទៀត បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង រីឯ​ក្របី​ក៏​បាក់​.​ក​ងាប់ ភ្លាម​ៗ​ដែរ គួរ​ឲ្យ​ញាក់សាច់ ។

ប្រភព​ដដែល​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ សំ រស់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្ទៀង ឃុំ​ស្វាយ​តា​យាន ស្រុក​កំពង់​រោ​ទ៌ ខេត្តស្វាយរៀង ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Loading...