កុំចេះតែហានពាលគេទាន់ម្តេចដែរ? ចោរឆក់​ទូរស័ព្ទដៃ២នាក់ ត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗ

May 30, 2018 131
33872743_466540680444731_804977811591790592_n

ភ្នំពេញ ៖ នៅវេលា​ម៉ោង១និង៣០នាទី ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ជនសង្ស័យ២នាក់​បានធ្វើ​សកម្មភាព ឆក់​ទូរស័ព្ទដៃ​ពី​នារី២នាក់​ខណៈ​កំពុងតែ​ជិះ​ម៉ូតូឌុប​គ្នា បានសម្រេច​ហើយ ក៏ត្រូវ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ៧មករា​ឃាត់ខ្លួន​ភ្លាមៗទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ២ តាម​ប​ណ្ដោ​ល​ផ្លូវ១៣៨ នៅ​សង្កាត់​ផ្សារ​ដេប៉ូ២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​ដែលជា​នារី​ទាំង២នាក់ ខណៈ​កំពុងតែ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឃ្លី​ក​ឌុប​គ្នា ភ្លាមនោះ​ក៏​ស្រាប់​តែមាន ជនសង្ស័យ២នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាc125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1GI-0203 មក​ឆក់​ទូរស័ព្ទដៃ​ជនរងគ្រោះ​ដែរ​អង្គុយ​ខាងក្រោយ ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេចខ្លួន ស្រាប់តែ​ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ៧មករា​ដែរ​កំពុង​ល្បាត​នៅក្បែរនោះ​ក៏បាន​នាំគ្នា​ដេញ​រហូត​ទើប​ឃាត់ខ្លួនភ្លាមៗ ៕

33839834_466540640444735_5723708654008401920_n
Loading...