ភាពតានតឹងកើនឡើងខ្លាំង រវាងប្រទេសចិន និងកោះតៃវ៉ាន់ ក្រោយសុន្ទរកថា លោកស្រី ត្សៃ អ៊ីងវិន

May 21, 2020 88

តៃប៉ិ ៖ នៅថ្ងៃពុធនេះ ប្រទេសចិន បានព្រមានកោះតៃវ៉ាន់ ក្រោយប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ថា លោកស្រីច្រានចោលការទាមទាររបស់ទីក្រុងប៉េកាំង ដែលឲ្យទីក្រុងតៃប៉ិ រួបរួមគ្នាជាថ្មីជាមួយចិន ក្រោមសំណើ “ប្រទេសមួយប្រព័ន្ធពីរ” មិនទទួលស្គាល់អធិបតេយ្យភាព កោះតៃវ៉ាន់។

លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យកិច្ចការតៃវ៉ាន់ របស់ក្រុមប្រឹក្សារដ្ឋ របស់ទីក្រុងប៉េកាំង បានថ្កោលទោសរិះគន់ គណបក្សអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យ របស់លោកស្រី ត្សៃ អ៊ីងវិន ក្រោយលោកស្រី បានស្បថចូលកាន់តំណែង ក្នុងអាណត្តិទីពីររបស់លោកស្រី។

តាមសេចក្តីរាយការណ៍ លោក Ma Xiaoguang បាននិយាយថា លោកស្រី ត្សៃ អ៊ីងវិន និងអ្នកនយោបាយបក្សកាន់អំណាច មិនទទួលស្គាល់មតិរួមជា ឯកច្ឆ័ន្ទឆ្នាំ១៩៩២ ជាពេលដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាថា មានប្រទេសចិនតែមួយគត់ ហើយដោយការបដិសេធ ទទួលស្គាល់កិច្ចព្រមព្រៀង នយោបាយអតីត កាលនេះ ទីក្រុងតៃប៉ិ កំពុងតែបំផ្លិចបំផ្លាញ ជាឯកតោភាគី ចំពោះមូលដ្ឋានគ្រឹះនយោបាយ នៃចំណងមិត្តភាពឆ្លងច្រកសមុទ្រនេះ៕

Loading...