ជប៉ុន បាញ់រ៉ុក្កែតមួយ ដឹកជញ្ជូនទំនិញ Kounotori ក្នុងបេសកកម្មចុងក្រោយ ទៅកាន់ ISS

May 22, 2020 57

តូក្យូ ៖ ប្រទេសជប៉ុន បានបាញ់រ៉ុក្កែតមួយដឹកនាវាដឹកទំនិញគ្មានមនុស្សបើក Kounotori ដែលត្រូវបានអភិវឌ្ឍដោយទីភ្នាក់ងារអវកាសរបស់ប្រទេសនេះ ក្នុងបេសកកម្មចុងក្រោយរបស់ខ្លួន ក្នុងការដឹកជញ្ជូនការផ្គត់ផ្គង់ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ហៅកាត់ថា ISS។

រ៉ុក្កែត H2B ដឹកទីភ្នាក់ងាររុករកអវកាសជប៉ុន Kounotori 9 បានហោះចេញនៅម៉ោង ២ និង ៣១ នាទីព្រឹកពីមជ្ឈមណ្ឌលអវកាស Tanegashima ដាច់ស្រយាលក្នុងខេត្ត Kagoshima ភាគនិរតីនៃប្រទេសជប៉ុន។

១៥នាទីក្រោយមក Kounotori 9 ត្រូវបានគេបំបែកចេញពីរ៉ុក្កែត ហើយដាក់ចូលទៅក្នុងគន្លងដែលបានគ្រោងទុក។ គួរបញ្ជាក់ថា នាវាដឹកទំនិញដែលអាចផ្ទុកបានដល់ទៅ ៦ តោនត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ នៅក្នុងបេសកកម្មទាំង៩ របស់ខ្លួនចាប់តាំងពីឆ្នាំ២០០៩៕

Loading...