បុរសជនជាតិចិន ដើរឆ្នងកាត់ផ្លូវសុខៗ ស្រាប់តែមានម៉ូតូ១គ្រឿង បើកបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង

May 22, 2020 172

កំពង់ស្ពឺ ៖ បុរសជនជាតិចិនម្នាក់ ដើរឆ្នងកាត់ផ្លូវសុខៗ ស្រាប់តែមានម៉ូតូមួយគ្រឿង បើកលឿនជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ទាំងសង់ខាង បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧និង៥០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤១-៤២ ចំណុចភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ តាកែវ 1C-5446 ជិះគ្នា២នាក់ បើកបរក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសជនជតិចិនម្នាក់ ដើរឆ្នងផ្លូវពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឲ្យភាគីទាំងសងខាង រងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

សមត្ថកិច្ចបន្តថា ​អ្នកទាំង៣ ទី១- អ្នកបើកបរឈ្មោះ សុខ រក្សា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកែវឧត្ដម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី២- អ្នកនៅខាងក្រោយឈ្មោះ នៅ ផានិត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, ទី៣- ឈ្មោះ JIANG SHENGLIANG ភេទប្រុស អាយុ៤៦ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EA0101947 ស្នាក់នៅភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងយកវត្ថុតាងម៉ូតូរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Loading...