ប្រទេសតួកគី មានអ្នកឆ្លងជំងឺកូវីដ-១៩ ថយចុះបន្តិច តែអារ៉ាប៊ីសាអូឌីត បែរជាបន្តនាំមុខគេនៅក្នុងតំបន់

May 23, 2020 42

គែរ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ប្រទេសតួកគី ត្រូវបានគេមើលឃើញថា មានសញ្ញាថ្មីៗ ជាច្រើនដែលបង្ហាញថាមានការថយចុះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃព្រហស្បតិ៍ ដែលមានអ្នកឆ្លងថ្មីចំនួន៩៦១នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង ទន្ទឹមនឹងនេះដែរ ប្រទេសអារ៉ាប៊ីសាអូឌីត បានបន្តនាំមុខគេនៅក្នុងតំបន់ ដែលមានអ្នកឆ្លងជំងឺ ជាប្រចាំថ្ងៃកើនឡើង។

នេះជាថ្ងៃទី២ហើយ ដែលការឆ្លងជំងឺជាប្រចាំថ្ងៃរបស់ប្រទេសតួកគី ដោយវីរុសកូរ៉ូណា បានធ្លាក់ចុះក្រោម១.០០០នាក់ បន្ទាប់ពីមានករណី៩២៧នាក់ ដែលត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីថ្ងៃពុធ។

លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសតួកគី នៅលើបណ្តាញសង្គម Twitter ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសតួកគី បានកើនឡើងដល់១៥៣.៥៤៨នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់៤.២៤៩នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មី២៧នាក់ទៀត។

ចំណែក ប្រទេសអារ៉ាប៊ីសាអូឌីតវិញ បែរជាបន្តកើនឡើងនៅក្នុងប្រទេស នៅក្នុងចំណោមប្រទេសនានា នៅមជ្ឈិមបូព៌ា ដោយមានអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ ដោយជំងឺកូវីដ-១៩ ជាមួយគ្នានេះដែរ គិតត្រឹមថ្ងៃព្រសហ្បតិ៍ មានអ្នកឆ្លងថ្មីចំនួន២.៥៣២នាក់ នាំឲ្យអ្នកឆ្លងជំងឺសរុបបានកើនឡើង ដល់៦៥.០៧៧នាក់៕

Loading...