ចំណាស់នឹងមិនគិតវត្តបែបជាមកប្រព្រឹត្តរឿងអញ្ជឹងបុរសចំណាស់ម្នាក់ វយ័៦៩ឆ្នាំ រំលោភក្មេងស្រីអាយុ១៤ឆ្នាំ រហូតមានផ្ទៃពោះ ទើបបែកការណ៍

May 30, 2018 135
33923414_458629707929980_962045207988142080_n

បាត់ដំបង៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកបវេល បានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះ ឆយ.ម៉ានស្រី អាយុ ៦៥ឆ្នាំ រស់នៅភូមិកំពង់ឆ្នាំង ឃុំបវេល ស្រុកបវេល មកប្តឹងថាចៅរបស់គាត់ឈ្មោះ ហ.គ ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវបានឈ្មោះ វ៉ាន់.ហឿន ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ចាប់រំលោភរហូតមានផ្ទៃពោះ ។

ក្រោយពីទទួលបណ្តឹង និងមានការអនុញ្ញាត្តិពីលោកព្រះរាជអាជ្ញា នួន.សាន កំលាំងជំនាញបានកោះអញ្ចើញជនសង្ស័យមកសាកសួរ ក្រោយសួរចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយឈ្មោះ ហៀត.គឹមហាន់ ពិតប្រាដកមែនគឺនៅនិងក្រោមផ្ទះលើបង់ ក្នុងខែតុលា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនិងរៀបចំសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...