នារីស្រស់ស្អាត​ម្នាក់​បើករថយន្ត RANGER បុក​ រួច​កិន​ពីលើ​ម៉ូតូ បណ្តាលអោយបុរស២នាក់​រងរបួស​នៅ​ក្បែរ​ស្ថានីយ៍...

May 30, 2018 200
34087925_458632377929713_2952470616462065664_n

ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើងនាពី​រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ នៅតាម​ផ្លូវ​លេខ៥៧កែង​នឹង​ផ្លូវ​លេខ៣៦០ ក្បែរ​ស្ថានីយ៍​ទូរ​ទស្ស​អ​ប្សា​រា ស្ថិតនៅក្នុង​សង្កាត់​បឹង​កេងកង១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមប្រភពសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា បុរស២នាក់ កំពុងតែ​ជិះ​ម៉ូតូ​DUK ត្រូវបាន​នារី​ម្នាក់​បើករថយន្ត​​ម៉ាកRANGER ក្នុងើល្បឿន​លឿន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ក៍ជ្រុលទៅបុក​ម៉ូតូ​ខាងលើ​ពេញទំហឹង​ដួល រថយន្តមិនទាន់អស់ល្បឿន​បាន​កិន​ពីលើថែម​ទៀត បណ្ដោយអោយបុរស២នាក់​រងរបួស​ធ្ងន់​ស្រាល ត្រូវបានរថយន្ត​សង្គ្រោះ​ដឹក​មន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែករថយន្ត​បង្ក​ម៉ាក​fond RANGER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AU-6598។

ក្រោយកើតហេតុសមត្ថកិច្ច​មូល​ដ្នា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​វាស់វែង​រថយន្ត​បង្ក និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា ៕

34036907_458632371263047_7620509277282631680_n
Loading...