មកដល់ម៉ោង​៨យប់ថ្ងៃទី២៦កក្កដា​នេះ​ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែងបានបន្តកើនឡើងដល់កម្ពស់១២,២២ម៉ែត្រ​ហើយ

July 26, 2018 155

(ស្ទឹង​ត្រែង​)​ ៖​ មន្ត្រី​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​បានបញ្ជាក់​ថា​ ​មកដល់ម៉ោង៨ យប់ថ្ងៃទី ២៦ ខែកក្កដា​ ឆ្នាំ ២០១៨នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែងបានបន្តកើនឡើងដល់កម្ពស់ ១២,២២ម៉ែត្រ​ហើយ ខណៈ​ដែលកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន១១,៥០ម៉ែត្រ​ ។ 

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​នៅថ្ងៃនេះ​ ក៏បានបន្ត​ជម្លៀស​ពលរដ្ឋ​​រស់នៅ​តាម​តំបន់​ទំនាប​នៃ​ដង​ទន្លេ​សេកុង​ ​ក្នុង​ស្រុក​សៀមប៉ាង​ ទៅ​កាន់​ទីទួល​សុវត្ថិភាពចេញពីតំបន់ប្រឈមដោយទឹកជំនន់

Loading...