ប្រទះឃើញស្ត្រីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ទឹក នៅក្នុងមន្ទីរសំរាកព្យាបាល និងសម្ភព «អុីលីត»

May 29, 2020 118

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានសាច់ញាតិ និងក្រុមគ្រូពេទ្យ ប្រទះឃើញដេកដួលស្លាប់ក្នុងបន្ទប់ទឹក នៅក្នុងមន្ទីរសំរាក និងព្យាបាលសម្ភពអុីលីត កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងសម្ភព «អុីលីត» ផ្លូវលេខ៧c អគារលេខ៤៤៨ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីងរងគ្រោះខាងលើមានឈ្មោះ លីម រដ្ឋា អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិស្ត្រីរងគ្រោះខាងលើ បានឲ្យដឹងថា ស្ត្រីខាងលើនេះ ត្រូវបានក្រុមគ្រួសារដឹកយកវះយកកូនចេញនៅសម្ភព អុីលីតនេះ តាំងពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ គឺបានរយៈពេល២ថ្ងៃមកហើយ ​ស្រាប់តែនៅព្រឹកថ្ងៃកើតហេតុ ក្រុមគ្រួសារក៏បានប្រទះឃើញស្ត្រីរូបនេះ ដេកដួលស្លាប់នៅក្នុងបន្ទប់ទឹក។

ក្នុងហេតុការណ៍ស្លាប់ស្ត្រីខាងលើនេះ ម្ចាស់គ្លីនិកព្យាយាមលួងលោមក្រុមគ្រួសារសាច់ញាតិ និងសងសំណងជំងឺរចិត្តបំបិទរឿងមិនចង់ឲ្យមានការបែកធ្លាយព័ត៍មាន ករណីស្លាប់ស្ត្រីខាងលើនេះ នៅមន្ទីរសំរាកព្យាបាល និងសម្ភពអុីលីតនោះទេ និងយករថយន្តដឹកសពត្រលប់ទៅស្រុកកំណើត ដើម្បីឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Loading...