ជិះម៉ូតូទៅឌុបប្រពន្ធ បំណងចូលរួមហែបក្ស ត្រូវរថយន្តបុកស្លាប់មួយរំពេច

July 27, 2018 264

(ក្រុងប៉ោយប៉ែត) ៖ បុរសម្នាក់បានត្រូវរថយន្តមិនស្គាល់ម៉ាកបុកបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិ​ប៉ាលិ​លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨​ ។

សមត្ថកិច្ចឲ្យដឹងថា ៖ ជនរងគ្រោះ (សព) ឈ្មោះ ហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង ខាងជើង ផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិ លេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1D-3489 ។

សាក្សីឲ្យដឹងថា នៅមុនកើតហេតុមានរថយន្តបង្កពណ៌ស ពាក់ស្លាកលេខ១៥៤១ តែមិនចំណាំម៉ាកអ្វីនោះទេ  បើក ក្នុងទិសដៅ​ពីកើតទៅលិចល្បឿនលឿន ។ លុះមកដល់ផ្លូវបំបែកជាបួនមិនបានបង្អង់ល្បឿនទេ ក៏មកបុកជាមួយជន រងគ្រោះដែលកំពុងបើកបរម៉ូតូ បែកក្បាលហូរឈាមច្រាលពេញចិញ្ចើមផ្លូវបណ្តាលឲ្យស្លាប់មួយរំពេច ។

លោកអនុសេនីយ៍ឯក ស៊ិន ដូនី នគរបាលចរាចរណ៍នៃអធិការដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ(សព) ជិះម៉ូតូទៅឌុប ប្រពន្ធដើម្បីចូលរួមហែបក្សនៅព្រឹកថ្ងៃទី២៧នេះ។ លោកថា រថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោលក្រោយពេល កើតហេតុពេល ។ លោកបញ្ជាក់ថា សមត្ថ កិច្ចកំពុងស្រាវជ្រាវ ដើម្បីឈានទៅដល់ឃាត់ម្ចាស់ និងរថយន្តមកដោះស្រាយតាមច្បាប់  ៕

Loading...