ទុស្សេចរន្តភ្លើង ឆេះអគារការិយាល័យ១ខ្នង ក្នុងកងពលលេខ៥៣ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន សំណាងដែលមិនគ្រោះដលើមនុស្ស

May 30, 2018 141
33892830_458647491261535_8539833626693468160_n

បាត់ដំបងៈ អគ្គិភ័យមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧៖៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នៅក្នុង​កងពល៥៣ ស្ថិតក្នុងភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា សម្ភារៈដែល​ខូចខាតរួមមាន៖ ទី១.ការិយាល័យ១ខ្នង ទំហំ៨គុណ២៤ម៉ត្រែ ធ្វើអំពីឈើ​ប្រក់ស័ង្កសីខ្ទេចគ្មានសល់។ ទី២.ម៉ូតូហុងដា សេ១០០ ពណ៌ខ្មៅ សេរីឆ្នាំ៩៦ចំនួន ១គ្រឿង។ ទី៣.រថយន្ត កាមរី ពណ៌ស សេរីឆ្នាំ៩១ ចំនួន១គ្រឿង។ ទី៤.កុំព្យូទ័រ ចំនួន២គ្រឿង ម៉ាស៊ីនព្រីនចំនួន ២គ្រឿង។ ទី៥.ម៉ាស៊ីនវាស់ឈាមចំនួន១។ ទី៦.ម៉ាស៊ីនបញ្ជាំងស្លាយចំនួន២។ ទី៧.ធុងបាស់ អំភ្លី ម៉ិចស័រ ១ឈុត។ ទី៨.អង្ករចំនួន២០ការុង។ ទី៩.លុយចំនួន ២លានរៀល ប្រាក់ដុល្លារចំនួន២០០ដុល្លារ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

33873799_458647547928196_3880051001117376512_n
33981219_458647567928194_6439060110269480960_n
 
Loading...