អភិបាលខណ្ឌសែនសុខ ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យ និងស្តារប្រព័ន្ធលូ អណ្តូងលូ នៅតាមបណ្តោយផ្លូវ២០០៤

June 11, 2020 105

ភ្នំពេញ​ ៖ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំមន្រ្តីជំនាញ និងកម្លាំងចុះពិនិត្យ និងស្តារប្រព័ន្ធលូ អណ្តូងលូ ដែលមានការកកស្ទះ បង្កឲ្យមានជន់លិចក្នុងមូលដ្ឋាននៅពេលមានភ្លៀងធ្លាក់នឹងដាក់ម៉ាស៊ីបូម កាយយកសំរាមចេញពីក្នុងលូ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

យើងសង្កេតឃើញថា ឲ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ គឺនៅតំបន់មួយចំនួន ក្នុងខណ្ឌសែនសុខ តែងតែរងនូវការជន់លិចផ្ទះប្រជាពលរដ្ឋ នឹងផ្លូវមួយចំនួនក្នុងខណ្ឌ ដូច្នេះអាធ្ញាធរសង្កាត់-ខណ្ឌ ក៍បានចុះត្រួតពិនិត្យ និងរកដំណោះស្រាយភ្លាមៗ។

ជាក់ស្តែងនូវព្រឹកនេះ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនខុស នឹងមន្ត្រីជំនាញ បានចុះមកទីតាំងចំណុចខាងលើ ដែលកំពុងជន់លិចនឹងដាក់ម៉ាស៊ីបូម ដើម្បីជួយសម្រួលទឹកឱ្យបានហូរទាន់ពេលវេលា កុំឱ្យមានការកកស្ទះ៕ ដោយ៖ ចន្ទ លីហ្សា

Loading...