សូមមេត្តាប្រុងប្រយត្ន័! គ្រោះថ្នាក់ចរាចរណ៍ ដែលឧស្សាហ៍កើតឡើងនៅផ្លូវជាតិលេខ៤ គឺនៅចំនុចស្រុកព្រៃនប់ 

May 30, 2018 191


34018843_458657217927229_7983621789764812800_n
ជាក់ស្តែង! កាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែឧសភាឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ ចរាចរមួយកើតឡើងចន្លោះបង្គោលគីឡូ២១១​ ២១២ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុព្រៃនប់ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា រថយន្តកុងតឺនរ័ពាក់ផ្លាកលេខព្រះសីហនុ ៣A.៤៩១៦ ទិសដៅភ្នំពេញទៅក្រុងព្រះសីហនុ (អ្នកបើកបរគេចខ្លួនបាត់) មកដល់ចំណុចកើតហេតុ រថយន្តរេចង្កូតមកឆ្វេងដៃ រួចក៍បុករថយន្ត ម៉ាកនីសាន់ ផ្លាកលេខ ចង្កូតស្តាំBB០០៤៧ ទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ ស៊ុន សារី ភេទប្រុសអាយុ៥៧ឆ្នាំ នៅភ្នំពេញ និងអ្នករួមដំណើរឈ្មោះ ជូ សុភី ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិតាអោង ឃុំអន្សោម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលអោយឈ្មោះជូ សុភីរងរបួសនិងត្រូវបានបញ្ជូនមកព្យាបាលភ្លាមៗដែរ៕

33985675_458657251260559_4300405239992811520_n
33677144_458657174593900_1946929278234918912_n
Loading...