
ភ្នំពេញ៖ ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស ក្រុម៦៨ ស្ថិតនៅភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សពជនរងគ្រោះមានឈ្មោះ អ៊ុក ចាន់ធីដា ភេទស្រី អាយុ ៦០ឆ្នាំ ស្នាក់នៅផ្ទះលេខ៣២Eo ផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងទីកន្លែងកំណើត សង្កាត់លេខ៥ ក្រុងភ្នំពេញ ។

ស្ត្រីជាម្ចាស់ផ្ទះជួលឈ្មោះ ហ៊ុល គន្ធា អាយុ៣៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ៤៦២A តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានយកសម្លរកកូរមួយចានឲ្យស្ត្រីរងគ្រោះ ណាមួយរាប់អានគ្នាដោយស្ត្រីរងគ្រោះបានជួលបន្ទប់ប្រហែលជិត២ឆ្នាំហេីយ តែពេលមកមិនឃើញឈរនៅខាងក្រោមរួចក៏ឡើងគោះទ្វារបន្ទប់ជួល ក៏មិនឆ្លើយតបតែមានក្លិនស្អុយសាយភាយចេញមកក្រៅ រួចក៏ទាញទ្វាយកញ្ចក់បង្អួចបើកមើល ទើបឃើញស្ត្រីជាអ្នកជួលបន្ទប់ស្លាប់ ក៏ប្ដឹងសមត្ថកិច្ចអាជ្ញាធរចុះមកត្រួតពិនិត្យកន្លែងកើតហេតុ ។
ស្ត្រីរងគ្រោះនេះបានហូបបាយជាមួយគាត់បានម្ដងនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៨ នៅពេលល្ងាចហើយក៏មកក៏មិនបានជួបមុខមកដល់បច្ចុប្បន្ន តែដឹងថាសពមានជំងឺប្រចាំកាយដោយតែងតែស្ត្រីរងគ្រោះយកថ្នាំពេទ្យឲ្យមើលទិញម្ដងសុទ្ធតែជាង១០០ដុល្លារឯណោះតែមិនដឹងថា ឈឺអ្វីដោយមិនដែលប្រាប់ ។

ក្រោយពីស្ត្រីម្ចាស់ផ្ទះជួលបានទូរស័ព្ទប្ដឹងថាប្រទះឃើញស្ត្រីរងគ្រោះជួលបន្ទប់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ដេកហើយក៏បានចុះត្រួតពិនិត្យសពហើយរុំព័ន្ធកន្លែងកើតហេតុរងចាំខាងការិយាល័យនគរបាលបច្ចេកទសកោសល្យវិច្ឆ័យសពចុះមកត្រួតពិនិត្យកន្លែងកើតហេតុតែបើតាមការបំភ្លឺស្ត្រីម្ចាស់ផ្ទះជួល និងក្រុមគ្រួសារសពប្រាប់ថាសពមានដោយសង្ស័យជំងឺប្រចាំកាយតែមិនដឹងថាមានជំងឺអ្វីឲ្យប្រាកដដោយសពជាក្រមុំចាស់មិនយកប្ដី ។
សន្និដ្ឋានស្ត្រីជនរងគ្រោះសពករណីធ្វើអត្តឃាតដោយចង កសម្លាប់ខ្លួនដោយប្រើកន្សែងចងទៅលើចំរឹងបង្អួចថ្ម និងឡើងជាន់កៅអីហើយសពបានប្រគល់ឲ្យទៅស្ត្រីជាប្អូនបង្កើតសពមានឈ្មោះ អ៊ុក សុម៉ាលី ភេទស្រី អាយុ៦១ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៣២E1 តាមផ្លូវ១៧៨ ក្រុម៩ សង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ យកទៅវត្តសំបួសមាសស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
