ជនជាតិ​អ៊ីតាលី​ម្នាក់ ខឹងទូរATM លេបកាត ដក​លុយ​មិនបាន យកដុំថ្ម​វាយកម្ទេច​ទូ សមត្ថកិច្ចចាប់ដាក់ខ្នោះឃាត់

May 31, 2018 365
34049762_458973961228888_6276739629567705088_n

ភ្នំពេញ៖ ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្លូវ​លេខ១៧២ កែង​ផ្លូវ​លេខ៥១ ភូមិ​ទី១១ សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ។

បើតាមប្រភពបានឲ្យដឹងថា ជនបង្ក​ឈ្មោះ​PATELLA CHRISTIAN ភេទ​ប្រុស អាយុ៤០ឆ្នាំ ជនជាតិ​អ៊ីតាលី មុខរបរ​ទេសចរណ៍​កាន់​លិខិតឆ្លងដែន​លេខ​YA៥៧៩១១៤៨ ស្នាក់នៅ​សណ្ឋាគារ​Saravoan នៅ​ទីតាំង​លេខ៤៣ ផ្លូវ​លេខ១៧៨ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។

33891720_458973977895553_4199343461222055936_n

មុនពេល​កើតហេតុ​គេ​ឃើញ​ជនជាតិ​អ៊ីតាលី​រូបនោះ ចេញពី​ផឹក​បាន​ដើរ​សំដៅ​មក​ទូ ATM (ABA)នោះ ដោយ​ប្រើ​កាត់​ធនាគារ​របស់​ថៃ​មក​ស៊ក ដើម្បី​ដក​ប្រាក់​តែ​ដក​មិនបាន ក៏​ទូ​នោះ​មិន​ខ្ជាក់​កាត់​មិន​វិញ ធ្វើ​ឲ្យ​ជនបរទេស​រូបនោះ ខឹង​ក៏​វាយ​បំបែក​កញ្ចក់​ទូ​នោះ​តែម្តង ៕

34064702_458973981228886_4046033478309904384_n
Loading...