សង្សយ័ងងុយដេក ! បើករថយន្តបុករ៉ឺម៉កកង់បី ហើយរេចង្កូតបន្តរបុករបាំថ្មទ្រូងផ្លូវ របួសធ្ងន់ម្នាក់

May 31, 2018 151
33942303_458975941228690_7644229514075045888_n

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចមុខរោងចក្រក្រដាស ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសម្នាក់ បើករថយន្តធុនធំដឹកត្រីពេញ របស់ក្រុមហ៊ុនដឹកជញ្ជូន M.P បានបោះពួយក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កកង់បីពេញទំហឹង ហើយរេចង្កូតទៅបុករបាំងថ្មចែកផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់៣កង់ថែមទៀត ទើបរថយន្តដាច់កាឡេកល់ជាប់ទ្រូងផ្លូវ បើកទៅមុខលែងរួច។

33942674_458975924562025_344836778097639424_n

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក HYUNDAI ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2892 បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានជ្រុលទៅបុករ៉ឺម៉កកង់បី មិនមានស្លាកលេខ ដែលកំពុងបើកស្របទិសគ្នា ពីចំហៀងខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ហើយរថយន្តបានរេចង្កូតទៅបុករបាំងថ្មចែកផ្លូវ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ទៀត។ បន្ទាប់មក រថយន្តដាច់កាឡេកល់ជាប់ទ្រូងផ្លូវបើកទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ អ្នកបើកបររថយន្ត ដោយឃើញសភាពការណ៍មិនស្រួល បើកទ្វាររត់គេចខ្លួនបាត់ស្រមោល ៕

34053061_458975867895364_8582065151056805888_n
 
Loading...