ប្រជាពលរដ្ឋ​ចំនួន៥៦គ្រួសារ រឿង​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច​លក់ សុំ​ឲ្យ​ក្រសួង​ដែនដី ដោះស្រាយ​

May 31, 2018 342
Rasmeinews-2-31052018-696x522-600x450

ភ្នំពេញ៖ នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋ​ចំនួន៥៦គ្រួសារ រស់នៅ​ភូមិ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បាននាំគ្នា​មក​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ព​ន្លឿ​ន​អោយ​ក្រសួង​ដោះស្រាយ​អោយបាន​ឆាប់​ជូន​ពួកគាត់។ បន្ទាប់ពី​មានការ​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ គឺ​ខាង​ក្រសួង​បាន​ណាត់ជួប​នៅ​ថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ។

ប្រជាពលរដ្ឋ​បានដាក់​ញ្ញត្តិ​សុំ​អន្តរាគមន៍​នៅ​ខុទ្ទកាល័យ​សម្តេចនាយករ​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ ដើម្បី​សុំ​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​និង​ផ្តល់​ភាពយុត្តិធម៌​ដល់​ពួកគាត់ ដែល​សមាគម​ចិន ហុក គៀន យក​ដី​ម៉ុង​ខ្មោច (ដី​ខ្ចី​ប្រជាពលរដ្ឋ​យក​កប់ខ្មោច)ទៅ​លក់​អោយ​អ្នកផ្សេង។ ការនាំគ្នា​មកសុំ​អន្តរាគមន៍​ពីនេះ គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​បានដាក់​ញ្ញត្តិ​ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែល​រហូតមក​ដល់ពេលនេះ មិនទាន់​ឃើញ​មាន​ដំណោះស្រាយ ទើប​ពួកគាត់​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន។ ដី​ដែលមាន​ទំហំ១៣ហិកតា ប្រជាពលរដ្ឋ​ទាំងអស់គ្នា​មក​រស់នៅ​លើដី​នេះ តាំងពី​ឆ្នាំ១៩៧៩ ដោយ​ប្រក​បរបរ​ធ្វើស្រែ និង​ដាំ​ដំណាំ​ផ្សេង។

Rasmeinews-3-31052018-696x522-600x450

គួររំលឹកផងដែរថា លុះ​ក្រោយមក​នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៨៧ គឺ​សមាគម​ចិន ហុក គៀន បានដាក់​ពាក្យស្នើសុំ​ខ្ចី​ដី​ទាំងនេះ​ពី​ប្រជាពលរដ្ឋ​ទាំង៥៦គ្រួសារ ដោយមាន​អាជ្ញាធរ​ដែនដី់​ទទួលស្គាល់​ដឹងឮ​ពិតប្រាកដ សម្រាប់​យកទៅ​ធ្វើ​កន្លែង​គោរព​សក្ការៈ​បុណ្យប្រពៃណី​ចិនម្តងៗ ដោយ​ប្រជាពលរដ្ឋ​យល់ឃើញថា មាន​មូលហេតុ​សមរម្យ ក៏បាន​អនុញ្ញាតអោយ​ស​មា​គម​ចិន​ហុក គៀន​ខ្ចី​ប្រើប្រាស់​បណ្តោះអាសន្ន។ រហូតមកដល់​ឆ្នាំ២០១១ សមាគម​ចិន ហុក គៀន រក​ទីតាំង​ថ្មី​បាន​រុះរើ​ម៉ុង​ចេញ​បាត់ទៅ ដោយ​ធ្វើការ​ឈូសឆាយ​ម៉ុង​ទាំងអស់​ចេញ និង​រុះរើ​ផ្ទះ​ក្រហ លុបអណ្តូង​ទឹក​ម​យ​យ​កន្លែង​ចោល​ទៀត ក៏​ប្រគល់​ដី​ទាំងនោះ​មកអោយ​ប្រជាពលរដ្ឋ​កាន់កាប់​វិញ។ ស្រាប់តែ​ឥឡូវ​មានឈ្មោះ សេង ស៊ី​ហេង បាន​ចេញមុខ​អះអាងថា ដី​ទាំងនេះ​ជា​ដី​របស់ខ្លួន ជា​តំណាងអោយ​សមាគម​ចិន ហុក គៀន ទៅវិញ។ ឈ្មោះ សេង ស៊ី​ហេង ប្រជាពលរដ្ឋ​ពុំដែល​ស្គាល់​ទេ ហើយក៏​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​ស្នើសុំ​ខ្ចី​របស់​សមាគម​ចិន ហុក គៀន ដែរ។ ហេតុនេះ ប្រជាពលរដ្ឋ​ទាំង៥៦គ្រួសារ ពុំមាន​ការយល់ព្រម​សុ​ខ​ចិត្ត​អោយឈ្មោះ សេង ស៊ី​ហេង មក​រំលោភបំពាន​ដី១៣ហិកតា មក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​ជាដាច់ខាត ៕

Loading...