ចាប់ឃាត់ខ្លួនព្រាននារីវ័យក្មេង​ ​ម្នាក់អាយុ១៧ឆ្នាំ ពីបទ រំលោភ​សេពសន្ថវ:ទៅលើ​ក្មេងស្រី​អាយុ១៣ឆ្នាំ 

August 01, 2018 619

ត្បូងឃ្មុំ៖ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ សមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ​វ័យក្មេង​អាយុ១៧ឆ្នាំ​ម្នាក់ពីបទ រំលោភ​សេពសន្ថវ:ទៅលើ​ក្មេងស្រី​ នៅ​ចំណុច​ភូមិ​ឈើទាល​ទី២ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។ ។

ជនសង្ស័យ​មានឈ្មោះ សេន អា​តាំ ហៅ​លី​ត ភេទ​ប្រុស អាយុ១៧ឆ្នាំ ជនជាតិ​ឥស្លាម ។ ករណីរំលោភ​សេពសន្ថវ:ទៅលើ​ក្មេងស្រី​រងគ្រោះ​ដែលមាន​អាយុ១៣ឆ្នាំនេះបានក់ើតឡើង កាលពី​ខែឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង៣រសៀល ស្រុក​ត្បូងឃ្មុំ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ តាម​នីតិវិធី​ច្បាប់៕

Loading...