សមត្ថកិច្ចខេត្តកោះកុង​ ចុះចាប់ជនបរទេសរស់នៅខុសច្បាប់ ចំនួន៤៩នាក់ ក្នុងស្រុកស្រែអំបិល

July 09, 2020 110

កោះកុង ៖ នាយកដ្ឋានស៊ើបអង្កត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក សូខន បញ្ញារិទ្ធ អគ្គរង និងលោកឧត្តមសេនីយ៍ឯក កែម សារឹម ប្រធាននាយកដ្ឋាន បានចុះបង្រ្កាបការស្នាក់នៅរបស់ជនបរទេសដែលខុសច្បាប់ ចំនួន៤៩នាក់ ក្នុងនោះមានស្រី៣នាក់។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅវេលាម៉ោង១៤៖០០នាទី រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ចំណុចចំការក្រោម ក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

បច្ចុប្បន្ន ករណីនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...