បើបងប្អូនចង់ចាក់ឆ្នោតវៀតណាម សូមអញ្ជើញទៅចាក់នៅសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា ព្រោះអាជ្ញាធរ និងសមត្ថកិច្ច អត់ចុះបង្ក្រាបទេ...!

July 09, 2020 171

ភ្នំពេញ ៖ ប្រជាពរដ្ឋដែលនិយមលេងល្បែងស៊ីសង (ចាក់កន្ទុយលេខឆ្នោតវៀតណាម) បានប្រាប់តៗគ្នាថា បើបងប្អូនយើងចង់ចាក់កន្ទុយលេខឆ្នោតវៀតណាម សូមនាំគ្នាទៅចាក់នៅទីតាំងមួយកន្លែង ផ្ទះគ្មានយីហោ ស្ថិតនៅផ្លូវ១៦៤ ក្នុងសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ទីតាំងហ្នឹង គេបើកលេងធំណាស់ ហើយគ្មានសមត្ថកិច្ច ឬអាជ្ញាធរណាហ៊ានចុះទៅបង្ក្រាបនោះឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្បែកន្លែងកត់ឆ្នោតវៀតណាមនោះ បានលើកឡើងថា មូលហេតុដែលសមត្ថកិច្ច និងអាជ្ញាធរ មិនហ៊ានចុះទៅបង្ក្រាបនោះ គឺពួកគាត់សង្ស័យថា ប្រហែលជាម្ចាស់ទីតាំងនឹងអាជ្ញាធរ សមត្ថកិច្ចខណ្ឌ៧មករា អាចត្រូវរ៉ូវគ្នា ឬក៍ទទួលបានលាភសការៈពីម្ចាស់ទីតាំងហើយមើលទៅ ទើបគ្មានការចុះបង្ក្រាបបែបនេះ បើទោះបីកន្លងមកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញធរ នឹងសមត្ថកិច្ចទាំង១៤ខណ្ឌ ក្នុរាជធានីភ្នំពេញ ត្រូវតែចុះបង្ក្រាបបទល្មើស ល្បែងស៊ីសងខុសច្បាប់ ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យអស់ ព្រោះថា ដោយសារតែល្បែស៊ីសងទាំងនេះហើយ ដែលនាំឲ្យកើតបទល្មើស លួច ឆក់ ប្លន់ អំពើហិង្សារក្នុងគ្រួសារ។ល។

ប៉ុន្តែផ្ទុយទៅវិញ គេសង្កេតឃើញថា ម្ចាស់ទីតាំងរកស៊ីខុសច្បាប់កត់ឆ្នោតវៀតណាមដ៏ធំមួយនេះ ហាក់ដូចជាកំពុងតែផ្គើននឹងបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈទីតាំងនេះ កំពុងតែសប្បាយកើបលុយ និងបើកលេងយ៉ាងរលូន នៅសង្កាត់ផ្សារអូឬស្សីទី៣ ខណ្ឌ៧មករា ហើយគ្មានអាជ្ញធរ ឬសមត្ថកិច្ចណាចុះទៅបង្ក្រាបនោះទេ។

ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណោមមពរដល់លោក លីម សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នឹងលោក នេត សុីថុន អធិការនគរបាលខណ្ឌ មេត្តាចាត់មន្ត្រីនគរបាលឲ្យចុះទៅពិនិត្យ នឹងមានវិធានការបង្ក្រាបផង ដែលមានស្ថិតនៅផ្ទះមិនដាក់យីហោទេ តាមបណ្តោយផ្លូវ១៦៤ ភូមិ សង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។

ជំវិញល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អង្គភាព CSN Daily បានទំនាក់ទំនងទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២០នេះ លោកបានឆ្លើយប្រាប់ថា «ចាំលោកឲ្យកូនចៅរបស់គាត់ចុះទៅមើល ហើយក៍បិតទូរស័ព្ទ»។ ដោយឡែកលោក លឹម  សុភា អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានប្រាប់អង្គភាព CSN Daily នៅរសៀលថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២០នេះ តាមទូរស័ព្ទថា «លោកកំពុងជាប់ប្រជុំ រួចក៍បិតទូរស័ព្ទទៅ»៕ ដោយ៖ តុង សីហា

Loading...