ឧ​ត្ត​ម​សេនីយ៍​ត្រី ​ក្រសួងការពារជាតិ​ម្នាក់ ដេកស្លាប់ នៅ​ ស្រុក​កំពង់សៀម

August 02, 2018 603

កំពង់ចាម៖ កាលពីព្រឹក​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះមានករណី​មនុស្ស​ស្លាប់​កើតឡើង នៅ​ចំណុច​ភូមិ​បឹង​បបុស ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។

សព​ជនរងគ្រោះ​មានឈ្មោះ អ៊ូ វីរ: ភេទ​ប្រុស អាយុ៥៩ឆ្នាំ មុខរបរ​ជា​យោធា ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី​នៅ​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងការពារជាតិ ដោយមាន​ប្រពន្ធ​ឈ្មោះ ស៊ុន សំអាត អាយុ២៩ឆ្នាំ ស្នាក់នៅ​ភូមិ​បឹង​បបុស ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

ក្រោយពីទទួលបានពត៌មានកម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម និង​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គៀន​ជ្រៃ ព្រមជាមួយ​ក្រុមគ្រូពេទ្យ​មណ្ឌល​សុខភាព​គៀន​ជ្រៃ ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់​កន្លែងកើតហេតុ បង្កើត​គណ:កម្ម​ការធ្វើ​ការពិនិត្យ​ស្រាវជ្រាវ​លើ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ជំងឺ សម្ពាធ​សរសៃឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យ(គាំងបេះដូង)ពិតប្រាកដ​មែន ៕

Loading...