មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ

July 14, 2020 249

ភ្នំពេញ​ ៖ មន្ត្រីនគរបាលពាក់ស័ក្ដិ៤កន្លះម្នាក់ បើករថយន្តទំនើបក្នុងល្បឿនលឿន ជ្រុលទៅបុកជញ្ជាំងឃ្លាំងមួយកន្លែង ពេញទំហឹង បណ្ដាលឲ្យបាក់.កស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ១៨០០ ត្រង់ចំណុចក្បែរប៉ុស្តិ៍ទួលសង្កែ២ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ពក ភិរម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ មន្ត្រីប៉ូលិស ពាក់ស័ក្ដិ៤កន្លះ បម្រើការងារនៅក្រសួងមហាផ្ទៃ ស្នាក់នៅម្តុំឈូកវ៉ា សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បើករថយន្តមួយគ្រឿង ម៉ាក ISUZU MU-X ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AY-2722 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវបេតុង១៨០០ ក្នុងល្បឿនលឿន។

លុះមកដល់ចំណុចកើតហេតុ ដោយសារស្ថានភាពផ្លូវរាងកាងផងនោះ ទើបបួងចង្កូតមិនទាន់ ក៏ជ្រុលជ្រុលទៅបុកផ្ទប់នឹងជញ្ជាំងឃ្លាំងមួយកន្លែង បណ្តាលឲ្យខ្ទាច៥ម៉ែត្រ អ្នកបើកបរបាក់.កស្លាប់ភ្លាមៗ នៅក្នុងរថយន្តតែម្ដង។ ចំណែករថយន្តរងការខូចខាតខ្ទេចអស់មួយជំហៀងខាងមុខ ផ្នែកខាងឆ្វេងរថយន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ធ្វើការវាស់វែង រីឯសពប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅតម្កល់នៅឯវត្តពោធិ៍ចិតតុង ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Loading...