នគរបាលស័ក្តិ៤ កន្លះម្នាក់ យកកាំភ្លើងខ្លីK54បាញ់ សម្លាប់ខ្លួន ក្នុងបន្ទប់ ខារ៉ាអូខេ កូឡូសូ ក្នុងខណ្ឌ ចំការមន

August 02, 2018 1412

ភ្នំពេញ ៖ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ក្នុងបន្ទប់ខារ៉ាអូខេ កូឡូសូ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។ ជនរងគ្រោះ ឈ្មោះ ម៉ុន រតនៈឧត្តម អាយុ ២៦ឆ្នាំ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ ឋានន្តរស័ក្តិ វរសេនីទោ។

បើតាមការបំភ្លឺ ពីបុគ្គលិកសណ្ឋាគារថា ម្សិលមិញជនរងគ្រោះ បានចូលសម្រាកនៅសណ្ឋាគារ មួយយប់ លុះម៉ោងប្រមាណ១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១ សីហា បុគ្គលិកបានគោះទ្វារ បន្ទប់យ៉ាងយូរ ព្រោះមិនឃើញចេញមករកបាយទឹក តែមិនបើក ក៏សម្រេចចិត្តគាស់គន្លឹះទ្វារ ក៏បានឃើញជនរងគ្រោះដេកស្លាប់ មិនដឹងតាំងពីពេលណានោះទេ រួចក៏ប្តឹងសមត្ថកិច្ច ចុះមកពិនត្យកន្លែងកើតហេតុតែម្តង ។

យ៉ាងណាក៏ដោយសមត្ថកិច្ចជំនាញ នៅមិនទាន់បញ្ជាក់ច្បាស់ នៅឡើយទេ ប៉ុន្តែមជ្ឈដ្ឋានប្រជាពលរដ្ឋ បានទាញការចាប់អារម្មណ៍ថា ប្រសិនបើជនរងគ្រោះ ធ្វើអត្តឃាត គួរណាស់តែដឹងភ្លាមៗ និងមានការសង្ស័យ ក៏ព្រោះតែជនរងគ្រោះប្រើកាំភ្លើងបាញ់ សម្លាប់ខ្លួន ហើយសំឡេងកាំភ្លើង និងលាន់ឮ ប៉ុន្តែហេតុអ្វី ករណីនេះបែរជាស្ងាត់ឈឹង រហូតដល់ថ្ងៃត្រង់ មានការគាស់បន្ទប់ចូលមើលទើបដឹងទៅវិញ។ ករណីនេះយ៉ាងណានោះគឺមានតែរង់ចាំ ការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ច ជំនាញដើម្បីបញ្ជាក់ប៉ុណ្ណោះ៕

Loading...