សម្ដេចតេជោផ្ញើសារទៅកាន់ក្រុម ប្រឆាំងនៅ ក្រៅប្រទេសឲ្យត្រៀម ធ្វើបាតុកម្ម ពេលសម្ដេចអញ្ជើញ ចូលរួមកិច្ចប្រជុំ នៅអឺរ៉ុបក្នុងខែតុលា

August 02, 2018 318

ភ្នំពេញ៖ ក្រោយពីយុទ្ធនាការម្រាមដៃស្អាត ការគៀងគរពង្វក់ សតិអារម្មណ៏ ខ្មែរមួយចំនួនតូចនិង ជំរុញឲ្យបរទេសផ្តាច់ជំនួយ ត្រូវបរាជ័យយ៉ាងអាម៉ាស់ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់ក្រុមប្រឆាំង នៅក្រៅប្រទេសឲ្យត្រៀមធ្វើបាតុកម្ម ប្រឆាំងក្នុងពេលសម្ដេចអញ្ជើញ ទៅចូលរួមកិច្ចប្រជុំសំខាន់ៗ នៅអឺរ៉ុបក្នុងអំឡុងខែតុលាខាងមុខនេះ។

សម្ដេចបានថ្លែងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយ កម្មករ-កម្មការិនីជាង ១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យថា " ខ្ញុំសុំផ្ដាំទៅកាន់ក្រុមធ្វើបាតុកម្មប្រឆាំង ដែលធ្វើបាតុកម្មនៅក្រៅប្រទេស សុំរងចាំខ្ញុំការធ្វើដំណើរ ទៅកាន់ប្រទេសអឺរ៉ុប នាពេលខាងមុខ អោយបន្តធ្វើបាតុកម្មទៅ ខណៈមានប្រទេសមួយចំនួន មានការធុញទ្រាំ នឹងការធ្វើបាតុកម្មនេះហើយ"៕

Loading...