សម្ដេចតេជោមិនលើកលែង ឲ្យអ្នកប្រមាថ ប្រពន្ធនិងកូនសម្ដេចថា ជាប្រពន្ធនិងកូន របស់វៀតណាមនោះទេ

August 02, 2018 520

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២ ខែសីហានេះ បានបញ្ជាក់សារជាថ្មីម្ដងទៀតថា នឹងលើកលែង ឲ្យជនដែលប្រមាថ ប្រពន្ធនិងកូនសម្ដេចថា ជាប្រពន្ធនិងកូនរបស់វៀតណាម។

សម្ដេចបានថ្លែងក្នុងឱកាសអញ្ជើញចុះ ជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនីជាង១ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យថា "សូម្បីតែប្រពន្ធពូនិងកូនពូ ក៏ត្រូវបានគេចោទប្រកាន់ថាកូន និងប្រពន្ធវៀតណាមដែរ។ រឿងនេះខ្ញុំមិនលើកលែងឲ្យនោះទេ ត្រកូលហ៊ុនមិនលើកលែងឲ្យអ្នកឯងទេ។ សំណុំរឿងមួយនេះក្នុងយូធូបមានសង្រ្គាម វាអត់ចប់ទេវាត្រូវតែផ្ទុះព្រោះដើរចោទគេ។ ធ្វើអ្វីធ្វើបានតែ អ្នកឯងប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំខ្ញុំមិនអាចលើកលែងឲ្យ បាននោះទេខ្ញុំត្រូវរក្សាមុខមាត់ប្រពន្ធកូន ខ្ញុំដែរ។ វាត្រូវហើយដែលគេរំលាយចោល ហើយការរំលាយចោលនេះ គឺដើម្បីបញ្ចៀសសង្រ្គាម"៕

Loading...