កុំចេះតែហ៊ាន ឃើញនាងដេកលក់ រពិសដៃ លូកស្ទាបកេរ្តិ៍ខ្មាស់របស់នាង ត្រូវប៉ូលីសចាប់ដាក់ខ្នោះ

August 02, 2018 522

កណ្តាល ៖កាលពី​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ប្រទូស​កេរ្តិ៍ខ្មាស់ លើ​យុវតីវយ័១៤ឆ្នាំ​ម្នាក់ នៅ​ចំណុច​សហគមន៍​បុរី​កីឡា ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល​។

ជនរងគ្រោះ សុំលាក់ឈ្មោះ​ ភេទស្រីមាន​អាយុ១៤ឆ្នាំ ។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ហៀ​ង ចាន់​ធី ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​គ្មាន មាន​ទីលំនៅ ភូមិ​ស្រះ​ពោធិ៍ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល។

មុនពេល​កើតហេតុ​នេះ ជនរងគ្រោះ​កំពុង​ដេក​ក្រោមផ្ទះរបស់​ខ្លួន​ជាមួយ​ប្អូនប្រុស នៅពេល​កំពុង​ដេកលក់ ស្រាប់តែ​ជនសង្ស័យ​បាន​យកដៃ​មក​ស្ទាបប្រដាប់ភេទរបស់​នាង​ ។

ក្រោយពីទទួលពាក្យបណ្តឹង ពី​ម្តាយ​និង​ពូ​របស់​ជនរងគ្រោះ​ប៉ូលីសប៉ុស្តិ៍​ផ្សារ​ដែក ​ចុះទៅ​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

Loading...