នៅ​ថ្ងៃទី​២២ សីហា ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា​

August 02, 2018 775

ភ្នំពេញ​: នៅ​ថ្ងៃទី​២២ ខែសីហា ខាងមុខនេះ តុលាការ​កំពូល​នឹង​បើកសវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ នេះ​បើ​យោងតាម​លិខិត​របស់លោក​ឈួន ចាន់ថា អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល ចុះ​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ដែល​រស្មី​កម្ពុជា ទទួលបាន​។​

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក​ឈួន ចាន់ថា អគ្គ​ព្រះរាជអាជ្ញារង នៃ​មហាអយ្យការ​អម​តុលាការ​កំពូល បានចេញ​លិខិត​អញ្ជើញលោក ផាន់ ច័ន្ទ​ស័ក្តិ មេធាវី​ការពារ​លោក​កឹម សុខា ចូលមក​តុលាការ​កំពូល​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ចូលរួម​សវនាការ​អំពី​ដំណើររឿង​លោក​កឹម សុខា ឃុបឃិត​ជាមួយ​ជនបរទេស​ក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។ សមាសភាព​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួមមាន លោក​គង់ ស្រ៊ី​ម ប្រធាន​, លោក​សម សិរី​វ​ឌ្ឍ លោក​អ៊ីវ គឹម​ស្រ៊ី លោកស្រី ចាំង ស៊ី​ណាត និង​លោក​ច័ន្ទ រង្សី ជា​ចៅក្រម​ប្រឹក្សា នៃ​ក្រុមប្រឹក្សា​ជំនុំជម្រះ​។​

​គួរ​បញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ លោក​កឹម សុខា ត្រូវបានធ្វើ​ការចោទប្រកាន់​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស តាម​បញ្ញត្តិ​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ បើតាម​ក្រមព្រហ្មទណ្ឌ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​៕

Loading...