មិនថាជនជាតិណាទេ ដល់ពេលស្លាប់ដូចតែគ្នានឹង ជនជាតិអូស្ត្រាលី​ម្នាក់​ដេកស្លាប់ ដោយសារ​ខ្យល់គ នៅ​សៀមរាប

August 02, 2018 950

សៀមរាប៖ ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនា​ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិគ្រឹះ​ណេ​ត​ឈ​ប៊ូ​ទិ​ក​រ៉េ​ស៊ី​ដិ​ន​ស្ថិតនៅ​ក្រុមទី១ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង-ខេត្តសៀមរាប មាន​ជនបរទេស​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់ ។

ជនរងគ្រោះ​ឈ្មោះ MCCRANNJAKEBENJAMIN ភេទ​ប្រុស ជនជាតិ​អូស្ត្រាលី កើត​ឆ្នាំ ១៩៧៥ ជនជាតិ អូស្ត្រាលី​កាន់​លិខិតឆ្លងដែន លេខ​PA ១៤០៩០៩៩ ជា​ភ្ញៀវ​ទេសចរណ៍​ចូលមក​ស្នាក់នៅ​បន្ទប់​លេខ១ ភូមិគ្រឹះ​ខាងលើ កាលពី​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ ។

នា​វេលា​ម៉ោង​ប្រហែល១៨:០០នាទី​ថ្ងៃទី ០១ ខែ សីហា ឆ្នាំ២០១៨ ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​ក្នុង​បន្ទប់​ខ្លួន ក៏បាន​ដើរទៅ​គោះទ្វារ​បន្ទប់ តែ​គ្មាន​អ្នក​ឆ្លើយតប​ដោយមាន​ការសង្ស័យ​ខ្លួន ក៏បាន​នាំគ្នា​គាស់​ទ្វារ​បន្ទប់​ចូល​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​តែម្តង ។

សមត្ថកិច្ច​ជំនាញ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ស្លាប់​ដោយ​ខ្យល់គ ។ សាកសព​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​តម្កល់ទុក​បណ្តោះអាសន្ន​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត(ពេទ្យរុស្ស៊ី)រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត ៕

Loading...