បើខ្លាំងអញ្ជឹងកុំស្តាយក្រោយអី បុរសម្នាក់ ខឹង​ប្រពន្ធរត់ចោល ដុតផ្ទះឆេះខ្ទេច

August 02, 2018 347

ភ្នំពេញ ៖ ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ ផ្អើលកាលពី វេលាម៉ោង ៥ៈ៤០ នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិ អូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត​កំពង់ស្ពឺ ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តី មានឈ្មោះ តុប លាភ ភេទ​ប្រុស អាយុ៣៤ ឆ្នាំ នៅភូមិ កើតហេតុខាងលើ ។

ខឹងប្រពន្ធរត់ចោលបានដុតបំផ្លាញ ផ្ទះខ្លួនខូចខាតផ្ទះ​១ខ្នង មានទំហំ៥ម​X៦ម៉ែត្រ និងទ្រព្យសម្បត្តិដទៃទៀត តែពុំរាលដាល ឆេះផ្ទះអ្នកជិតខាងឡើយ ហើយក៏គ្មាន នរណាម្នាក់រងគ្រោះថ្នាក់ដែរ ៕

Loading...