សង្ស័យ​ភ្លើង​ប្រចណ្ឌ បុរសម្នាក់គិតខ្លី ប្រលយ័ជីវិតខ្លួនឯងដោយធ្វើអត្តឃាតចងករ សម្លាប់ខ្លួន

August 03, 2018 693

ភ្នំពេញ៖ ករណីនេះបង្ករការភ្ញាក់ផ្អើល​កាលពី​ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅ​បន្ទប់​ជួល​លេខ៧ដេ ក្នុងភូមិ​អង្គ​តា​កូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

បុរស​ម្នាក់ អាយុ​៣៤ឆ្នាំ មាន​ប្រពន្ធ មាន​ទាំង​កូន​រហូតដល់៤នាក់​ទៅហើយ តែ​ការរស់នៅ​ក្នុងសង្គម​គ្រួសារ ហាក់បីដូចជា​ពុំ​សូវ​ចុះសម្រុង​គ្នា ភាគី​ខាង​ប្រពន្ធ​ចង់​ផ្លាស់ប្តូរ​ស្ថានភាព​ជីវភាព​គ្រួសារ ខណ:ដែល​កូន​កាន់តែច្រើន សម្រួល​ដោះ​បន្ទុក ពី​ស្រែចំការ មករក​ការងារ​រោងចក្រ​ធ្វើ​នឹង​គេ ឯ​ប្តី​មិនសូវ​ត្រូវ ជានា​ជាមួយ​ប្រពន្ធ តែ​មិន​ហ៊ាន​ឲ្យ​បែក​ខ្លាតឆ្ងាយ មក​តាម​ជាមួយ​ដែរ ស្នាក់ ទើបបាន៤ថ្ងៃ សង្ស័យ​កើតរោគ​ប្រចណ្ឌ ប្តី​ចងក​សម្លាប់ខ្លួន​ស្លាប់បាត់ ទុក​ឲ្យ​ប្រពន្ធ​ក្លាយជា​ស្ត្រី​ម៉េ​ម៉ា​យ កូន៤នាក់ ។

បុរស​នេះ​ឈ្មោះ វ៉េង សារ៉ាត់ ភេទ​ប្រុស អាយុ៣៤ឆ្នាំ រក​ការងារ​មិនទាន់​បានធ្វើ មាន​ស្រុកកំណើត នៅ​ភូមិ​កណ្ដាល ឃុំ​សែន​ជ័យ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែក​ប្រពន្ធ​មានឈ្មោះ ស៊ុ សុធា អាយុ២៩ឆ្នាំ សុំ​ការងារ​បានធ្វើ​ហើយ តែ​មិនទាន់​ដល់​ថ្ងៃ​ចូល មាន​ស្រុកកំណើត ភូមិ​ច្រេស ឃុំ​ជើង​រាស់ ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ ។ ប្រពន្ធ​បាន​ឲ្យ​ដឹងថា ពួកគាត់​បាន​រៀបការ​តាំងពី​ឆ្នាំ២០០៧មកម្ល៉េះ មានកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុក​គ្រួសារ​ហើយ​នៅ​មុនពេល​កើតហេតុ ប្តី​បាន​រករឿង​ឈ្លោះ​ជាមួយ​នាង​ប្រហែលជា​ប្រចណ្ឌ​ពេលនោះ​នាង​បាន​ប្រាប់​គាត់​ថាបើ​នៅ​រករឿង​ខ្ញុំ​បែបនេះ​ទៅផ្ទះ​ហើយ​ប្តី​ក៏​ប្រាប់​ថាបើ​អញ្ចឹង​ខ្ញុំ​ឈប់​រករឿង​ឈ្លោះ​ឯង​ហើយ​កុំទៅ​អី។

នាង​តប​ថា​ឯង​និយាយ​ឲ្យ​រួច​តែ​ពី​មាត់​ទេ ភ្លាមនោះ​នាង​ដើរចេញ​ទៅរក​ម៉ូតូឌុប​នៅក្បែរនោះ​តែ​មិនមាន​ម៉ូតូឌុប​ទេ នាង​ក៏​ដើរមក​បន្ទប់​ជួល​វិញ​ស្រាប់តែ​ឃើញ​ទ្វារ​បន្ទប់​ត្រូវ​បិទ នាង​បាន​ច្រាន​ទ្វារ​តែ​មិន​រួច​ក៏​បើក​បង្អួច​បានឃើញ​ខ្សែភ្លើង​ពណ៌​ខ្មៅ​ធ្លាក់​ចេញពី​ក្នុង​ដំបូលផ្ទះ​ប្រក់​ស័ង្កសី។ បន្ទាប់មក​នាង​បាន​ទៅ​ហៅ​ឈ្មោះ​ថេត សុខ​ឡេង ភេទ​ប្រុស ដែល​ជួល​បន្ទប់​នៅ​ជិតគ្នា ដើម្បី​មកជួយ​មើល​គាត់​បាន​លូកដៃ​តាម​បង្អួច​ឆ្កឹះ​មេសោ​ដែល​ស្ពក់​ចេញរួច​គាត់​បាន​ចូលទៅក្នុង​បន្ទប់​ហើយ​ប្រាប់​នាង​ថា«ប្តី​បង​ឯង​ចងក​ក្នុង​បន្ទប់ទឹក​ស្លាប់បាត់​ហើយ» ៕

Loading...