គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ឋត់នៅស្រុកព្រៃនប់មួយករណីទៀតហើយរថយន្ត៣គ្រឿងបើកល្បឿនលឿនបុកបន្តរកន្ទុយគ្នា លាន់ដូចរន្ទះបណ្តាលអោយមនុស្ស រងរបួសធ្ងន់ស្រាលចំនួន៤នាក់

August 03, 2018 351

ព្រះសីហនុ ៖ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃទី០២ ខែ​សីហា ឆ្នាំ២០១៨នៅមុខកសិដ្ឋានចាស់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ​ 169-170ស្ថិតក្នុងភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍បឋមពីសមត្ថកិច្ចអោយដឹងថា ៖ដំបូងមានរថយន្តដឹកខ្សាច់២គ្រឿងបុកប៉ះគ្នា រួចហើយរថយន្តមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបន្តលើរថយន្តដឹកប្រេងមួយគ្រឿងផ្សេងទៀត ​ដែលខូចឈប់ចតនៅខាងចញ្ចើមផ្លូវតាំងពីព្រឹកមកម្ល៉េះ ។ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមសង្គ្រោះបានព្យាយាមជួយសង្គ្រោះអ្នកបើកបររថយន្តម្នាក់ដែលរងរបួសជាប់ក្នុងរថយន្ត ដោយប្រើគ្រឿងចក្រអុិចស្កាវ៉ាទរ័ ទាញយកចេញ និងបានបញ្ជូនយកទៅមន្ទីរពេទ្យភ្លាមៗដែរ៕

Loading...