បុរសម្នាក់ផឹកស៊ីស្រវឹង ស្រែកឡូឡារំខាន់ដល់ជិតខាង ពេលគេទៅឃាត់ ទាញកាំបិតបុ័ងតោកាប់គេអោយ រងរបួសធ្ងន់ថែមទៀត

August 03, 2018 366

កំពង់ធំ៖ករណីនេះបានកើតឡើងកាលពីថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់់ធំ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឡែម សុភី ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ រីឯជនបង្កមាន ឈ្មោះ ស៊ឹម ធារ៉ា ហៅក្រឹម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ជាមនុស្សបែកថ្នាំ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានមកដេកលេងនៅលើអង្រឹងក្រោមផ្ទះបងស្រី រីឯជនបង្កបានផឹកស៊ីស្រវឹង ហើយឡូឡាច្រង៉ែងច្រង៉ាង នៅតូបលក់ដូររបស់បងស្រីខ្លួន ទើបជនរងគ្រោះទៅឃាត់កុំឲ្យឡូឡា។ ពេលនោះជនបង្កបានទាញកាំបិតបុ័ងតោដេញកាប់ ជនរងគ្រោះក៏រត់គេច ទៅបុកនឹងម៉ូតូ បណ្តាលឲ្យដួល ទើបជនបង្កកាប់មកលើជនរងគ្រោះ ត្រូវចំកែងជើងខាងស្តាំ រួចជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន។

ចំពោះជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

Loading...