ចិន ទទួលជោគជ័យទាំងស្រុង ដែលបានផលិតយន្តហោះ AG600 ជាយន្តហោះខ្នាតធំ អាចបើកទាំងលើអាកាស និងក្នុងទឹក

July 27, 2020 118

គីងដាវ​ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រុមអ្នកអភិវឌ្ឍន៍របស់ចិន បានប្រកាសថា ប្រទេសចិនទទួលជោគជ័យទាំងស្រុង ដែលបានផលិតយន្តហោះ AG600 ដែលជាយន្តហោះខ្នាតធំ អាចបើកទាំងលើអាកាស និងក្នុងទឹក និងដាក់ដំណើរការឲ្យហោះហើរ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្រុងគីងដាវ ខេត្ត Shandong ភាគខាងកើតប្រទេស។

ម្ចាស់ឧស្សាហកម្ម នៃសារជីវកម្មផលិតយន្តហោះរបស់ប្រទេសចិន បានឲ្យដឹងថា យន្តហោះបានបើកលើទឹកនៅឆ្នេរសមុទ្រគីងដាវ នៅវេលាម៉ោង១០និង១៨នាទីព្រឹក ហើយបានធ្វើតេស្តចប់ជាស្ថាពរ បន្ទាប់ពីបានហោះហើរប្រមាណ ៣១នាទី។

ការហោះហើរចេញពីសមុទ្រជាជំហានដ៏សំខាន់មួយ ដែលឆ្ពោះទៅមុខក្នុងការអភិវឌ្ឍន៍យន្តហោះខ្នាតធំ ដែលអាចបើកលើទឹក និងលើអាកាស បន្ទាប់ពីបានធ្វើការហោះហើរ នៅក្នុងឆ្នាំ២០១៧ និងជាលើកដំបូងហើយសម្រាប់ការហោះហើរចេញពីទំនប់ទឹកមួយកន្លែងនៅក្នុងឆ្នាំ២០១៨៕

Loading...