ស្នេហាតាម​Facebook ខាងប្រុស ហៅខាងស្រីមកយកលុយចាយ​ ពេលមកដល់ហុចលុយ​១០ដុល្លា អូសចូលបន្ទប់ រំលោភបានសំរេច

August 03, 2018 603

កណ្តាល ​៖ ​កាលពី​​ល្ងាច​ថ្ងៃ​ទី​០១ សីហា ២០១៨ លោក ទី សំណាង ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួន​បុរស​ម្នាក់ ក្រោយពី​​បាន​​ទំនាក់ទំនង​ស្នេហា​តាម​ឆាត​ជាមួយ​​​នារី​ម្នាក់លួងលោមរហូតបាន​រួម​ភេទគ្នា​​បី​​ដង ដោយ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​រំលោភ​សេពសន្ថវៈ​មាន​​ស្ថាន​ទម្ងន់ទោស​» ​​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៥ ​ឧសភា ២០១៨ កន្លងមក តាម​មាត្រា​២៤០ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ដែល​បទល្មើស​នេះ ​ត្រូវ​ផ្តន្ទាទោស​ពី​៧​ឆ្នាំ ទៅ​១៥​ឆ្នាំ​ ។

គួរបញ្ជាក់ថា ជន​ត្រូវ​ចោទ​ខាងលើ ឈ្មោះ សាក់ ច​ន្ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ខ្មែរ ជា​​យោធា រស់​នៅ​ភូមិ​ក្តាន់​រយ ឃំ​ុ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ ។ ចំណែក​នារី​​​រង​គ្រោះ​ អាយុ​១៦​ឆ្នាំ​ រស់នៅ​​ខេត្ត​កណ្តាល​។

ប្រភព​នគរបាល​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ បាន​ទាក់ទង​គ្នា​តាម​ឆាត​ទៅ​វិញ​ទៅ​មក​​រហូតត្រូវ​គ្នា​ ដោយនារី​​រង​គ្រោះ​បាន​យល់ព្រម​មក​ផ្ទះ​ជនសង្ស័យ ​ហើយ​រួម​ភេទ​​​ក្នុង​បន្ទប់​របស់​ជនសង្ស័យ​ ។

ប្រភពបន្តថា លុះ​មក​ដល់​ថ្ងៃ​ទី​៣១​ កក្កដា ទើប​ដឹង​ដល់​អាណាព្យាបាល​ មក​ដាក់​ពាក្យបណ្តឹង​ ។ តាម​ការ​ឆ្លើយ​បំភ្លឺ​​ក្មេងស្រី​​រង​គ្រោះ​បាន​ប្រាប់​ថា ​ខ្លួន​បាន​ឆាត​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ជននោះ​បាន​សុំ​ស្រឡាញ់​ខ្លួន​ ​ក៏​​ហៅ​ខ្លួន​មក​ផ្ទះ ​ដើម្បី​យក​លុយ​ចាយ​ ។ ​រូប​ខ្លួន​ក៏ព្រម​​មក​ដល់ផ្ទះ​ ហើយគាត់ (ជនសង្ស័យ​)​បាន​ហុច​​លុយ​ឱ្យ​១០​ដុល្លារ ​រួច​ទាញ​ដៃ​ខ្លួន​ចូល​បន្ទប់​​រួម​ភេទ​តែ​ម្តង ​។ នាងថា ខ្លួ​នបាន​​រួម​ភេទជាមួយ​​​ជនសង្ស័យ​​ចំនួន​​៣​ដង​​​​ហើយ​ ។ ​រីឯ​ចម្លើយ​សារភាព​​ជនសង្ស័យវិញ​​ថា ​ខ្លួនបាន​រួម​ភេទ​ជាមួយ​​នាង​​២​ដងទេ ដោយ​ការ​ព្រម​ព្រៀងគ្នា ។

Loading...