នគរបាលខណ្ឌចំការមន ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច នៅចំណុចផ្លូវលេខ២៧១

July 28, 2020 117

ភ្នំពេញ ៖ នគរបាលខណ្ឌចំការមន ឃាត់ជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ បានសម្រេច តែរត់មិនរួច នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦និង៤០នាទីល្ងាច នៅចំណុចផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ២នាក់ មានឈ្មោះ នាង ដេវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលំគ្មាលេខ សង្កាត់បឹងទំពុន ខណ្ឌឬស្សីមានជ័យ និងឈ្មោះ កែវ ដួងពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ​ ស្នាក់នៅផ្ទះលំគ្មាលេខ សង្កាត់បឹងទំពុន ខណ្ឌឬស្សីមានជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ព្រុំ ឌីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៦ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សម្ភារដកហូតរួមាន៖ ម៉ូតូ១គ្រឿង ម៉ាក(NEX) ពណ៌ស ស្លាកលេខ ភ្នំពេញ 1HX-5364, ទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូន ជារបស់ជនរងគ្រោះ។

លោក ផន អូន អធិការរងនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូកង់៣ ឡើងមកតាមបណ្តោយផ្លូវលេខ២៧១មកកើតពេលមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូដកទូរស័ព្ទដៃមើល ភ្លាមនោះ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក (NEX) ពណ៌ស ស្លាកលេខ ភ្នំពេញ 1HX-5364 ពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ បន្ទាប់មកក៏ជនរងគ្រោះស្រែកចោរៗ ក៏បានជួបកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ខណ្ឌកំពង់ល្បាត ក៏ឃាត់ជនសង្ស័យបាន រួមទាំងវុត្ថុតាងនៅនឹងកន្លែងកើតហេតុខាងលើ។ ចំពោះមុខអធិការដ្ឋានកំពង់ស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

Loading...