ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បង្ហាញមុខក្រុមជនសង្ស័យករណីប្លន់ចំនួន​៥នាក់

August 03, 2018 353

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី​៣ ខែសីហា ឆ្នាំ២០១៨នេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន​៥នាក់ ករណីផ្សេង គ្នា កាប់ប្លន់និងវាយប្លន់ យ៉ាងសកម្មនៅរាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ច ជនសង្ស័យទាំង៥នាក់នេះ ជាមុខសញ្ញាប្លន់ ឆក់ យ៉ាងសកម្មនៅក្នុង ខណ្ឌចំនួន៣ គឺខណ្ឌចំការមន សែនសុខ និង ពោធិ៍សែនជ័យ។ ក្រោយពីការបង្ហាញសម្រាប់អ្នក សារព័ត៌មាន រួមរាល់ ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕

Loading...