នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនជាតិចិន២នាក់ និងរំដោះជនរងគ្រោះ៣នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិត

July 30, 2020 98

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនរគបាលខណ្ឌសែនសុខ បានចុះប្រតិបត្តការរំដោះជនរងគ្រោះជាជនជាតិចិន ៣នាក់ ដែលត្រូវបានជនជាតិចិនដូចគ្នាចាប់ជំរិត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

បើតាមការបញ្ជាក់ពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ប្រតិបត្តការនេះធ្វើឡើង ដោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួច ហើយប្រាប់គេជួយទើបលោកដឹង ក៏បានដឹកនាំកម្លាំងចុះទៅជួយតែម្តង ហើយឃាត់បានជនជាតិចិន ដែលជាជនដៃដល់២នាក់ និងរំដោះជនរងគ្រោះ៣នាក់ រួមទាំងដកហូតបានសម្ភារសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាក់ការតាមនិតិវិធី៕

Loading...