គិតត្រឹមម៉ោង ៧ព្រឹកនេះ! ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៨.៦លាននាក់ ស្លាប់ជាង ៧០ម៉ឺននាក់ និងជាសះស្បើយជិត ១២លាននាក់

August 05, 2020 67

បរទេស​ ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៦៨៣,០៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧០៣,១៣០នាក់ និងជាសះស្បើយឡើងវិញ ១១,៩០២,៩៣៣នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៩១៧,៩៩១នាក់ ស្លាប់ចំនួន ១៦០,២៧១នាក់ និងជាសះស្បើយចំនួន ២,៤៨១,០៦៨នាក់។

ដោយឡែក ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៨០៨,០៧៦នាក់ ស្លាប់ចំនួន ៩៦,០៩៦នាក់ និងជាសះស្បើយ ១,៩៧០,៧៦៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៩០៦,៦១៣នាក់ ស្លាប់ ៣៩,៨២០នាក់ និងជាសះស្បើយ ១,២៨១,៦៦០នាក់៕

Loading...