ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១៩លាននាក់ ស្លាប់ជាង ៧១ម៉ឺននាក់ និងជាសះស្បើយជាង ១២លាននាក់!

August 06, 2020 69

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៨,៩៥៦,៤២៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧១០,០៣៣នាក់ និងជាសះស្បើយឡើងវិញ ១២,១៤១,៨០៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៩៧៣,១៥៥នាក់ ស្លាប់ចំនួន ១៦១,៥៧៨នាក់ និងជាសះស្បើយចំនួន ២,៥២៩,៨១៧នាក់។

ដោយឡែក ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៨៦២,៧៦១នាក់ ស្លាប់ចំនួន ៩៧,៤១៨នាក់ និងជាសះស្បើយ ២,០២០,៦៣៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,៩៦៣,២៣៩នាក់ ស្លាប់ ៤០,៧៣៩នាក់ និងជាសះស្បើយ ១,៣២៧,២០០នាក់៕

Loading...