យន្តហោះចម្បាំងរុស្ស៊ី Su-27 ស្ទាក់ចាប់យន្តហោះស៊ើបការណ៍អាមេរិក ចំនួន២គ្រឿង ឈ្លបយកការណ៍លើសមុទ្រខ្មៅ

August 07, 2020 142

ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 មួយគ្រឿង បានធ្វើប្រតិបត្ដិការលើសមុទ្រខ្មៅ កាលពីថ្ងៃពុធ ដើម្បីស្ទាក់ចាប់យន្តហោះស៊ើបការណ៍អាមេរិក ចំនួន ២គ្រឿង។

សេវាកម្មផ្សាយរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ប្រព័ន្ធត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញគោលដៅអាកាសចំនួន២ ដែលខិតជិតព្រំដែនរដ្ឋរុស្ស៊ី លើដែនទឹកអព្យាក្រឹត នៃសមុទ្រខ្មៅ។

បុគ្គលិកយន្តហោះចម្បាំង Su-27 បានកំណត់អត្តសញ្ញាណវត្ថុទាំងនោះ ពីលើអាកាសជាយន្តហោះ ឈ្លបយកការណ៍យុទ្ធសាស្ត្រ RC-135 របស់សហរដ្ឋអាមេរិក និងយន្តហោះល្បាតកងទ័ពជើងទឹកអាមេរិក P-8A Poseidon។

ប្រភពព័ត៌មានបានឲ្យដឹងថា “បន្ទាប់ពីយន្តហោះស៊ើបការណ៍ អាមេរិកបានងាកចេញ ពីព្រំដែនរដ្ឋរបស់រុស្ស៊ី យន្ដហោះប្រយុទ្ធរុស្ស៊ី បានវិលត្រឡប់ទៅ អាកាសយានដ្ឋានវិញ”៕

Loading...