ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩.៥លាននាក់ ស្លាប់ជាង ៧២ម៉ឺននាក់ និងជាសះស្បើយជាង ១២.៥លាននាក់!

August 08, 2020 68

បរទេស ៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩,៥២២,៦៦៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៧២២,៩១៩នាក់ និងជាសះស្បើយឡើងវិញ ១២,៥៣៣,០៧៦នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,០៩៤,៥២៨នាក់ ស្លាប់ចំនួន ១៦៤,០៦២នាក់ និងជាសះស្បើយចំនួន ២,៦១៦,៦១៨នាក់។

ដោយឡែក ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ-១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,៩៦៧,០៦៤នាក់ ស្លាប់ចំនួន ៩៩,៧០២នាក់ និងជាសះស្បើយ ២,០៦៨,៣៩៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ២,០៨៦,៨៦៤នាក់ ស្លាប់ ៤២,៥៧៨នាក់ និងជាសះស្បើយ ១,៤២៧,៦៦៩នាក់៕

Loading...