លោក ដូណាល់ ត្រាំ ប្រកាសឱ្យក្រុមហ៊ុនអាមេរិក បញ្ឈប់ប្រតិបត្តិការជាមួយក្រុមហ៊ុនចិន WeChat

August 08, 2020 71

អាមេរិក ៖ តើអាជីវកម្មរបស់ក្រុមហ៊ុនអាមេរិកធំៗ នឹងទៅជាយ៉ាងណា នៅពេលដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់រាល់ប្រតិបត្តិការទាំងអស់ រវាងក្រុមហ៊ុនអាមេរិក និងក្រុមហ៊ុនចិន Tencent (WeChat) និយាយរួម គឺហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat នៅរដ្ឋអាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកត្រាំ បានប្រកាសឱ្យដឹងជាផ្លូវការ ក្នុងការហាមឃាត់រាល់ប្រតិបត្តិការទាំងអស់ រវាងក្រុមហ៊ុនអាមេរិក និងម្ចាស់ក្រុមហ៊ុន WeChat ដែលការប្រកាសនេះ គឺត្រូវបានគេចាត់ទុកថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ សម្រាប់ការរកស៊ីរបស់អាជីវករអាមេរិក និងចិន ជាពិសេស គឺអាចប៉ះពាល់ដល់ចំណងមិត្តភាព រវាងប្រទេសទាំងពីរ។

ការប្រកាសរបស់លោក ត្រាំ មិនបានបញ្ជាក់អ្វីច្រើននោះទេ គ្រាន់តែទុកពេល៤៥ថ្ងៃ ឱ្យបញ្ឈប់រាល់សកម្មភាព ដែលពាក់ព័ន្ធរវាងក្រុមហ៊ុនអាមេរិក និងWeChat។

គួរបញ្ជាក់ផងដែរថា WeChat ជាកម្មវិធីទូរស័ព្ទដ៏ពេញនិយមមួយ ព្រោះវាបានរួមបញ្ចូលគ្នានូវមុខងារជាច្រើន មិនថា Facebook, WhatsApp, Instagram នោះទេ ហើយជាពិសេសគឺវាត្រូវបានគេប្រើសម្រាប់ធ្វើការបញ្ជាទិញទំនិញបានដោយងាយស្រូល (mini app) ដោយបច្ចុប្បន្ន ក្រុមហ៊ុន អាមេរិកធំៗបានសហការជាមួយដូចជា Walmart , Starbucks ,Nike ,KFC និង Amazon ជាដើម៕

Loading...