ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែសីហា ភ្លៀងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់

August 08, 2020 70

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតបរិមាណកើនឡើង ពីតិចទៅច្រើនជាលំដាប់ ទន្ទឹមនឹងវិសាលភាពរីករាយប៉ាយផងដែរ។

២. បណ្ដាខេត្តទៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C, សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅច្រើន។

៣. បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C, សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។

ដោយឡែក នៅថ្ងៃទី០៥-០៦ ខែសីហា អាចនឹងមានភ្លៀងខ្លាំងកើតឡើង។ ជាមួយគ្នានេះ ក្រសួងអំពាវនាវសូមប្រជាពលរដ្ឋ បន្ដប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រ ដែលនៅបន្តកើតមាន៕

Loading...