មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ៖ កូរ៉េខាងជើង នៅតែបន្តជំរុញយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ

August 08, 2020 70

សេអ៊ូល ៖ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានលើកឡើងថា កូរ៉េខាងជើងនៅតែបន្តជំរុញយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែរ រយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក តាមរយៈកម្មវិធីសាកល្បងដោយចេតនាមួយ សម្រាប់ការកែលម្អប្រព័ន្ធនេះ។

លោក Victorino G. Mercado ជំនួយការរដ្ឋមន្រ្តីក្រសួងការពារជាតិ សម្រាប់យុទ្ធសាស្ត្រផែនការ និងសមត្ថភាព បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទអវកាសឆ្នាំ២០២០ និងមីស៊ីលការពារមីស៊ីល ដែលបានធ្វើឡើង តាមប្រព័ន្ធអ៊ីនធឺណេត កាលពីថ្ងៃអង្គារ (ម៉ោងនៅវ៉ាស៊ីនតោន)។

លោក Mercado បានលើកឡើងថា “កូរ៉េខាងជើង បានធ្វើការយ៉ាងខ្លាំង ដើម្បីអភិវឌ្ឍមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពនុយក្លេអ៊ែរ អាចគំរាមកំហែងដល់មាតុភូមិសម្ព័ន្ធមិត្ត និងដៃគូ”។ ទោះបីមានការខិតខំប្រឹងប្រែងការទូតជាបន្តរបស់យើងក៏ដោយ ក៏កូរ៉េខាងជើងនៅតែបន្តពង្រីកសមត្ថភាពមីស៊ីលផ្លោង និងធ្វើការបាញ់សាកល្បង និងបើទោះបីមានការរឹតត្បិតពីអន្តរជាតិក៏ដោយ៕

Loading...