រយៈពេល១ខែសីហានេះ ថៃបញ្ជូនពលរដ្ឋខ្មែរ ៧នាក់ ត្រឡប់មកវិញ ក្រោយជាប់ទោសជាច្រើនឆ្នាំ ពីបទ«ឆ្លងដែនខុសច្បាប់»

August 31, 2020 77

ឧត្តរមានជ័យ ៖ គិតត្រឹមរយៈពេលមួយខែសីហា ឆ្នាំ២០២០នេះ ថៃបានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៧នាក់ ត្រឡប់មកវិញ តាមច្រកអន្តរជាតិអូរស្មាច់ ស្ថិតក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង បន្ទាប់ពីបានជាប់ទោសអស់រយៈពេលជាច្រើនឆ្នាំ ក្នុងទឹកដីថៃ ពីបទ «ឆ្លងដែនខុសច្បាប់»។

បើតាមការឲ្យដឹងពីមន្ត្រីសាលាខេត្តឧត្តរមានជ័យ ត្រឹមរយៈពេលមួយខែសីហា ឆ្នាំ២០២០នេះ អាជ្ញាធរថៃ ខេត្តសុរិន្ទ បានបញ្ជូនខ្លួនប្រជាពលរដ្ឋខ្មែរ ចំនួន៧នាក់ ត្រឡប់មកវិញ បន្ទាប់ពីបានជាប់ទោសក្នុងទឹកដីថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង។

ដោយឡែក នៅវេលម៉ោង០២៖២១នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ អាជ្ញាធរថៃបានបញ្ជូនខ្លួនអ្នកទោសខ្មែរម្នាក់ឈ្មោះ អឿន កឿន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ត្រឡប់មកវិញ បន្ទាប់ពីជាប់ទោសនៅខេត្តសុរិន្ទអស់រយៈពេល ២,៤ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង។

បន្ទាប់ពីបានស្គែនកំដៅរកមេរោគកូវីដ១-៩ និងលាងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល សមត្ថកិច្ចបានធ្វើការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងបានឱ្យវិលត្រឡប់មកលំនៅដ្ឋានវិញ៕

Loading...