កីឡាករចំនួន៣នាក់ របស់ក្លិបបាល់ទាត់ Atalanta ឆ្លងវីរ៉ុស COVID-19

September 01, 2020 66

អ៊ីតាលី ៖ បើយោងតាមសារព័ត៌មាន Sportstar ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កីឡាករចំនួន៣នាក់ របស់ក្លិបបាល់ទាត់ Atalanta លេងក្នុងលីគសេរី A របស់អ៉ីតាលី ត្រូវបានគេរកឃើញថា មានភាពវិជ្ជមាននៃវីរ៉ុសឆ្លង COVID-19 ប៉ុន្តែពួកគេទាំងអស់ មិនមានរោគសញ្ញានោះទេ ហើយត្រូវបានដាក់នៅដាច់ដោយឡែកពីគេ។

ការធ្វើតេស្តនេះបានធ្វើឡើង នៅមុនពេលនៃការវិលត្រឡប់ទៅហ្វឹកហាត់វិញ នាថ្ងៃចន្ទនេះ នៅមុនពេលរដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ។

កីឡាករដែលឆ្លងវីរ៉ុស មិនត្រូវបានគេបង្ហាញអត្តសញ្ញាណឡើយ ហើយក្លិប Atalanta បានលើកឡើងថា ការហ្វឹកហាត់នៅតែធ្វើឡើងជាធម្មតា សម្រាប់កីឡាករផ្សេងទៀត ដែលមិនឆ្លងវីរ៉ុស។

គួរបញ្ជាក់ថា ក្លិប Atalanta មានមូលដ្ឋាននៅទីក្រុង Bergamo គឺជាចំណុចកណ្តាល នៃការផ្ទុះឡើងវីរ៉ុស COVID-19 នៅប្រទេសអ៉ីតាលី កាលពីដើមឆ្នាំនេះ៕

Loading...