ឃាត់ខ្លួនមន្ត្រីយោធាឈ្មោះ វណ្ណៈ ដែលបាញ់បោះសេរី មុខហាង ​«ស៊ីកនេតឈ័រ» ​បានហើយ

September 03, 2020 63

ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ឈ្មោះ វណ្ណៈ ដែលបាញ់បោះសេរី មុខហាង ​«ស៊ីកនេតឈ័រ» ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បានហើយ។

តាមប្រភពព័ត៌មានដែលទទួលបាននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺមន្ត្រីយោធារូបនេះ ត្រូវបានឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ហើយបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៊ីនៅហាង ​«ស៊ីកនេតឈ័រ»  តែមិនដឹងមានរឿងអ្វីនោះទេ ស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។ ឃើញបែបនេះ មេការហាងបានដើរទៅសួរនាំ និងសុំទោសខ្មាន់កាំភ្លើង ដើម្បីឲ្យយកកាំភ្លើងទុកវិញ ព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដទៃមានការភ័យខ្លាច។

ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយ រួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញ និងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោនៅខាងមុខហាងចំនួន៤គ្រាប់តែម្ដង ទើបជិះគេចខ្លួនបាត់តែម្ដង៕

Loading...