នារីម្នាក់ បើករថយន្តស៊េរីទំនើប​ បោលបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ នៅក្រុងតាខ្មៅ

September 15, 2020 43

កណ្តាល ​៖ នារីម្នាក់ បើករថយន្តស៊េរីទំនើប ទៅបុកក្បាលនាគពុះចែកផ្លូវ បណ្ដាលឲ្យបាក់អស់មួយកង់ ចំណែកឯរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃ នៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក ឡិចស៊ីស RX350 ពាក់ស្លាកលេខ កម្ពុជា MSS.YAYA ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ២១ ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវបាក់អស់ ១កង់ ចំណែកឯរថយន្តវិញ ខ្ទាតទៅខាងក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អម្ចាស់រថយន្តមិនមានរងរបួសនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរឲ្យចុះមកធ្វើកំណត់ហេតុ យករថយន្ដទៅរក្សាទុក នៅស្នងការខេត្តកណ្តាល រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...